ទិដ្ឋភាពទូទៅ

បបរ គឺជាម្ហូបសាមញ្ញ និងពេញនិយមរបស់ប្រជាជនខ្មែរ

បបរ គឺជាអាហារមានជាតិទឹក ដែលធ្វើឡើងដោយការដាំអង្ករ។ វាក៏ជាម្ហូបសាមញ្ញមួយដែលមានសារៈសំខាន់ក្នុងជីវិតប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។ បបរងាយរំលាយ ងាយរៀបចំ និងអាចទទួលទានបានគ្រប់ពេល ជាពិសេសនៅពេលព្រឹក ឬនៅពេលមានអារម្មណ៍មិនស្រួលខ្លួន។ បបរខ្មែរមានច្រើនប្រភេទ ដូចជា បបរគ្រឿង បបរស បបរសាច់មាន់ បបរត្រី និងបបរសាច់ជ្រូក។ ម្ហូបទាំងនេះមានរសជាតិឆ្ងាញ់ និងក្លិនឈ្ងុយពីគ្រឿងទេសផ្សេងៗ។

ដោយសារអង្ករជាអាហារសំខាន់របស់ប្រជាជនកម្ពុជា បបរមានប្រវត្តិយូរលង់ក្នុងសង្គមកសិកម្មខ្មែរ។ វាបានអភិវឌ្ឍឡើងជាវិធីដ៏មានប្រយោជន៍ក្នុងការប្រើប្រាស់អង្ករ និងរៀបចំជាអាហារសមស្របសម្រាប់គ្រួសារ។ នៅពេលមានអ្នកជំងឺ ឬមនុស្សចាស់ បបរតែងតែជាជម្រើសមួយ ព្រោះវាទន់ ងាយស្រួលទទួលទាន និងផ្តល់ថាមពលដល់រាងកាយ។

រយៈពេលចម្អិន: 7 នាទី

សម្រាប់មនុស្ស: 5 នាក់

គ្រឿងផ្សំសំខាន់: អង្ករ, សាច់មាន់ ឬ ត្រី ឬសាច់ជ្រូក

របៀបចម្អិន: រម្ងាស់

កម្រិតលំបាក: ងាយស្រួល

រូបមន្ដ

បបរ

  • គ្រឿងផ្សំសំខាន់ៗ៖ អង្ករ, សាច់មាន់ និងត្រី, ឆ្អឹងជ្រូក, ផ្សិតក្រៀម, ខ្ទឹមស និងខ្ទឹមសបំពង, ខ្ទឹមបារាំង, ផ្សិតចំបើង, សណ្ដែកបណ្ដុះ, ការ៉ុត, ជីវ៉ាន់ស៊ុយ និងស្លឹកខ្ទឹម, ស្ករ, ម្សៅស៊ុប, អំបិល, ម្រេចបុក, ទឹកត្រី, សៀងផ្អែម, ម្ទេស

1.

ជាដំបូង ត្រូវត្រាំផ្សិតក្រៀម និងលាងសម្អាតគ្រឿងផ្សំផ្សេងៗឱ្យបានស្អាត រួមមានសាច់មាន់ ត្រី ឆ្អឹងជ្រូកសម្រាប់ស្ងោរធ្វើទឹកស៊ុប និងបន្លែ។

5.

បន្ទាប់មក ដាក់អង្ករដែលបានឆាចូលក្នុងឆ្នាំងស៊ុប រួចបន្ថែមផ្សិតចំបើង។ រម្ងាស់រហូតដល់អង្ករទន់ និងរីកធំ។

2.

កាត់ ឬហាន់គ្រឿងផ្សំតាមចំណូលចិត្ត។ បន្ទាប់មក ដាំទឹកក្នុងឆ្នាំងឱ្យពុះ។ បន្ថែមម្សៅស៊ុប ឆ្អឹងជ្រូក សាច់មាន់ និងការ៉ុត។

6.

ចុងក្រោយ បន្ថែមខ្ទឹមបារាំង និងភ្លក់កែសម្រួលរសជាតិតាមចំណូលចិត្ត។ ពេលទទួលទានដាក់សណ្ដែកបណ្ដុះ ក្នុងចានជាមុន រួចចាក់ទឹកបបរក្តៅពីលើ។ បន្ថែមជីវ៉ាន់ស៊ុយ ស្លឹកខ្ទឹម ខ្ទឹមសបំពង និងសៀងផ្អែម។

3.

រម្ងាស់មួយសន្ទុះ រួចបន្ថែមផ្សិតក្រៀមដែលបានត្រាំរួច។ បន្ថែមអំបិល ស្ករ និងទឹកត្រី ដើម្បីផ្សំរសជាតិ។

7.

សម្រាប់អ្នកដែលចូលចិត្តរសជាតិហឹរ អាចបន្ថែមម្ទេសឆាបាន។

4.

រម្ងាស់មួយសន្ទុះ រួចបន្ថែមផ្សិតក្រៀមដែលបានត្រាំរួច។ បន្ថែមអំបិល ស្ករ និងទឹកត្រី ដើម្បីផ្សំរសជាតិ។

8.

បបរដែលមានរសជាតិឆ្ងាញ់ គួរមានភាពខាប់ល្មម មិនរាវពេក និងមិនខាប់ពេក។

Rice Porridge GALLERY