ប្រភព និងរឿងរ៉ាវ

ហហ្មុកត្រី ឬអាម៉ុកត្រី

ហហ្មុកត្រី ឬហៅថា «អាម៉ុកត្រី» គឺជាម្ហូបប្រពៃណីខ្មែរ ដែលផ្សំពីត្រីស្រស់ ខ្ទិះដូង កាពិ និងគ្រឿងបុកខ្មែរ រួមជាមួយគ្រឿងទេសជាច្រើនមុខទៀត។ ហហ្មុកត្រី ត្រូវបានជឿថាមុខម្ហូបដែលមានប្រវត្តិជាច្រើនសតវត្សរ៍មកហើយ គឺតាំងពីសម័យអាណាចក្រខ្មែរមកម្ល៉េះ។

រយៈពេលចម្អិន: 7 នាទី

សម្រាប់ចំនួនមនុស្ស: 5 នាក់

គ្រឿងផ្សំសំខាន់ : ត្រី

របៀបចម្អិន: ចំហុយ

កម្រិតលំបាក: ងាយស្រួល

រូបមន្ត

ហហ្មុកត្រី ឬអាម៉ុកត្រី

  • គ្រឿងផ្សំសំខាន់ៗ៖ ត្រីទឹកសាបស្រស់ ដូចជា ត្រីរ៉ស់ ឬត្រីឆ្ដោ, គ្រឿងបុកខ្មែរ ដែលផ្សំពីស្លឹកគ្រៃ រំដេង រមៀត ខ្ទឹមស ស្លឹកក្រូចសើច និងម្ទេសក្រៀម, ខ្ទិះដូងស្រស់, ស៊ុត, ទឹកត្រី, ស្ករត្នោត, កាពិ, ម្ទេសដៃនាង, អំបិល, ស្លឹកញ និងស្លឹកចេកសម្រាប់ខ្ចប់។

1.

ជាដំបូង បុកគ្រឿងទេសទាំងអស់ឱ្យម៉ត់ និងចូលជាតិគ្នាល្អ។ បន្ទាប់មកលាងសម្អាតត្រី រួចលើយយកឆ្អឹងចេញ រួចកាត់ជាបំណែកៗតូច។

5.

បន្ទាប់មក យក ស្លឹកចេក មករៀបជាកន្ទោងតូចៗ ហើយដាក់ស្លឹកញដែលបានហាន់ជាសរសៃនៅបាតពែង មុននឹងចាក់ល្បាយហហ្មុកចូល រួចដាក់ចំហុយរយៈពេល 15 ទៅ 20 នាទី។

2.

ហាន់ ស្លឹកញ និងស្លឹកក្រូចសើច ជាសរសៃស្តើងៗ ហើយហាន់ម្ទេសដៃនាងជាសរសៃស្តើងៗ សម្រាប់តុបតែង។

6.

នៅពេលល្បាយហហ្មុកឆ្អិនរួចរាល់ បន្ថែមខ្ទិះដូងដែលបានទុកមួយចំណែក ស្លឹកក្រូចសើច និងម្ទេសក្រហមដែលបានហាន់រួចដាក់ពីលើ រួចចំហុយរយៈពេល 5 នាទី បន្ថែមទៀតជាការស្រេច។

3.

បន្ទាប់មក ដាក់គ្រឿងបុក ម្ទេស ខ្ទិះដូង (ទុកខ្ទិះដូងខាប់មួយចំណែកសម្រាប់ចាក់ពីលើ) ស៊ុតទា កាពិ ទឹកត្រី ស្ករ និងអំបិលចូលក្នុងចានធំមួយរួចកូរឱ្យសព្វរហូតដល់ល្បាយមានសភាពខាប់ និងចូលជាតិគ្នាល្អ។

7.

ជាចុងក្រោយ លោកអ្នកអាចទទួលទានម្ហូបហហ្មុកត្រីនេះ ជាមួយនឹងបាយអង្ករផ្កាម្លិះក្ដៅៗ កាន់តែធ្វើឱ្យមុខម្ហូបមួយនេះមានឱជារសឆ្ងាញ់ពិសារ។

4.

បន្ថែមសាច់ត្រីចូលទៅក្នុងល្បាយដែលបានលាយរួច រួចទុកចោលរយៈពេល​ 10 នាទី។

Fish Amok Gallery