ទិដ្ឋភាពទូទៅ

សម្លការីខ្មែរ គឺជាម្ហូបដ៏ពេញនិយមនៅកម្ពុជា។

សម្លការីខ្មែរ គឺជាម្ហូបប្រពៃណីកម្ពុជាដែលមានរសជាតិសម្បូរបែប ក្លិនឈ្ងុយ និងមានលក្ខណៈពិសេស។ ម្ហូបនេះតែងតែត្រូវបានរៀបចំសម្រាប់ ពិធីបុណ្យ ពិធីសំខាន់ៗ និងឱកាសពិសេសផ្សេងៗ។ ខុសពីការីរបស់ប្រទេសមួយចំនួន សម្លការីខ្មែរមានរសជាតិហឹរមិនខ្លាំង ហើយផ្តោតលើក្លិនឈ្ងុយរបស់ គ្រឿងការីខ្មែរ ខ្ទិះដូង និងគ្រឿងទេសក្នុងស្រុក។ ជាទូទៅ គេចម្អិនសម្លការីក្នុងបរិមាណច្រើនសម្រាប់ពិធីបុណ្យ ការជួបជុំគ្រួសារ និងការទទួលភ្ញៀវ។ វាអាចទទួលទានជាមួយ នំបញ្ចុក បាយ ឬនំប៉័ង។

សម្លការីខ្មែរបានវិវត្តតាមការប្រើប្រាស់គ្រឿងទេសនៅទូទាំងអាស៊ីអាគ្នេយ៍ និងតាមរយៈការផ្លាស់ប្តូរវប្បធម៌ជាមួយប្រទេសជិតខាង។ ទោះជាយ៉ាងណា ប្រជាជនខ្មែរបានកែសម្រួលម្ហូបនេះឱ្យមានលក្ខណៈពិសេសរបស់ខ្លួន ដោយប្រើប្រាស់គ្រឿងទេស និងវត្ថុធាតុដើមដែលមាននៅក្នុងស្រុក។ ក្នុងវប្បធម៌ខ្មែរ សម្លការីមិនសូវត្រូវបានចាត់ទុកជាម្ហូបប្រចាំថ្ងៃទេ ប៉ុន្តែជាម្ហូបពិសេសសម្រាប់ឱកាសសំខាន់ៗ ដែលបង្ហាញពី បដិសណ្ឋារកិច្ច និងទឹកចិត្តយកចិត្តទុកដាក់ចំពោះភ្ញៀវ។

រយៈពេលចម្អិន: 7 នាទី

សម្រាប់ចំនួនមនុស្ស: 5 នាក់

គ្រឿងផ្សំសំខាន់: សាច់មាន់ ឬសាច់គោ ឬសាច់ជ្រូក

របៀបចម្អិន: រម្ងាស់

កម្រិតលំបាក: ងាយស្រួល

រូបមន្ដ

សម្លការីខ្មែរ

  • គ្រឿងផ្សំសំខាន់ៗ៖ សាច់មាន់ ឬសាច់គោ ឬសាច់ជ្រូក, ខ្ទិះដូង, ដំឡូងបារាំង, ការ៉ុត, គ្រឿងបុកខ្មែរ៖ ស្លឹកក្រូចសើច រំដេង ខ្ទឹមស ខ្ទឹមក្រហម ស្លឹកគ្រៃ និងរមៀត, ម្ទេសក្រៀម, ទឹកត្រី, ស្ករត្នោត ឬស្ករស, ប្រេងឆា, គ្រឿងការីគ្រប់មុខ

1.

ជាដំបូងលាងសម្អាតសាច់ និងបន្លែឱ្យបានស្អាត រួចកាត់ជាបំណែកល្មម។

5.

ក។ យកខ្ទិះដូងខាប់ ដាក់ក្នុងឆ្នាំង រួចបន្ថែមសាច់ និងគ្រឿងដែលបានបុក ហើយរំងាស់រហូតដល់មានក្លិនឈ្ងុយ។

2.

បុក ឬកិន ស្លឹកគ្រៃ រមៀត ខ្ទឹមស ខ្ទឹមក្រហម ស្លឹកក្រូចសើច និងរំដេង ឱ្យម៉ត់ក្លាយជាគ្រឿង។

6.

បន្ថែមគ្រឿងការី និងចម្អិនរហូតដល់ប្រេងចាប់ផ្តើមចេញ។ បន្ទាប់មក បន្ថែមខ្ទិះដូងដែលនៅសល់ ទឹកត្រី និងអំបិល។

3.

បន្ទាប់មក លីងគ្រឿងការីរហូតដល់មានក្លិនឈ្ងុយ រួចបុក ឬកិនឱ្យម៉ត់ជាម្សៅ។

7.

ដាំឱ្យពុះ រួចបន្ថយភ្លើង និងរំងាស់រហូតដល់សាច់ទន់ល្អ។ ចុងក្រោយ បកសំបកដំឡូងបារាំង កាត់ជាបំណែកល្មម រួចដាក់ចូលក្នុងសម្លការី។

4.

កោសដូង និងចម្រាញ់ខ្ទិះដូងទុកដោយឡែក។

8.

ចម្អិនបន្តរហូតដល់ដំឡូងទន់ល្អ។ ភ្លក់ និងកែសម្រួលរសជាតិតាមចំណូលចិត្ត មុនពេលទទួលទាន។

Khmer Red Curry GALLERY