សម្រាប់ប្រជាជនខ្មែរ គុយទាវមិនមែនគ្រាន់តែជាអាហារសម្រាប់បំបាត់ការឃ្លានប៉ុណ្ណោះទេ ប៉ុន្តែជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ ដែលមានទំនាក់ទំនងជាមួយការងារ ការជួបជុំ និងបរិយាកាសដ៏រស់រវើកនៅតាមផ្សារ និងតូបអាហារតាមដងផ្លូវ។
គ្រឿងផ្សំសំខាន់ៗ
សរសៃគុយទាវ និងគ្រឿងដាក់៖ សរសៃគុយទាវ, សាច់ជ្រូកចិញ្ច្រាំ ឬសាច់ជ្រូកចំណិត ឬសាច់គោ, ប្រហិតសាច់, ថ្លើម ឬគ្រឿងក្នុងផ្សេងៗរបស់ជ្រូក និងគោ ទៅតាមតំបន់, សណ្ដែកបណ្ដុះ, ស្លឹកគូឆាយ, សាឡាត់, ស្លឹកខ្ទឹម, ជីរ, ជីវ៉ាន់ស៊ុយ, ខ្ទឹមបំពង
សម្រាប់ទឹកស៊ុប៖ ឆ្អឹងជ្រូក ឬឆ្អឹងគោ, សាច់ជ្រូក ឬសាច់គោ, ខ្ទឹមបារាំង និងខ្ទឹមក្រហម, ស្ករត្នោត ឬស្ករស, ទឹកត្រី និងអំបិល, មើមឆៃថាវ និងការ៉ុត, គ្រឿងទេសសម្រាប់ទឹកស៊ុប
គ្រឿងបន្ថែមសម្រាប់ទទួលទាន៖ ក្រូចឆ្មារ, ម្ទេសស្រស់, ម្រេចម៉ដ្ឋ, ទឹកត្រី, ទឹកស៊ីអ៊ីវ, ទឹកម្ទេស, ទឹកសៀង
គ្រឿងផ្សំទាំងនេះត្រូវបានរៀបចំ និងផ្សំចូលគ្នាយ៉ាងយកចិត្តទុកដាក់ ដើម្បីបង្កើតជាក្លិនឈ្ងុយ និង រសជាតិសម្បូរបែបដ៏ពិសេសរបស់គុយទាវ។
ចំណុចសំខាន់ក្នុងការធ្វើគុយទាវមួយចានឱ្យមានរសជាតិឆ្ងាញ់ គឺស្ថិតនៅលើការរៀបចំទឹកស៊ុប។
បន្ទាប់មក បន្ថែមទឹកត្រី អំបិល ស្ករ និងគ្រឿងទេសផ្សេងៗ ដើម្បីសម្របសម្រួលរសជាតិឱ្យមានរសជាតិត្រូវគ្នា។
ជាដំបូងត្រូវលាងសម្អាតឆ្អឹងឱ្យបានស្អាតល្អ រួចស្ងោររម្ងាស់ជាមួយសាច់ និងបន្លែរយៈពេលយូរ ដើម្បីទាញយករសជាតិផ្អែមធម្មជាតិ និងក្លិនឈ្ងុយពីគ្រឿងផ្សំ។
សម្រាប់ការរៀបចំមួយចាន យកសរសៃគុយទាវ ទៅស្រុះក្នុងទឹកក្តៅរយៈពេលខ្លី រួចដាក់ក្នុងចាន។ បន្ថែមសាច់ ប្រហិត និងបន្លែស្រស់ រួចចាក់ទឹកស៊ុបក្តៅពីលើ។
ក្នុងអំឡុងពេលរម្ងាស់ទឹកស៊ុបត្រូវតែយកពពុះចេញពីផ្ទៃទឹកស៊ុបជាប្រចាំ ដើម្បីរក្សាឱ្យទឹកស៊ុបមានភាពថ្លា និងរសជាតិឆ្ងាញ់។
ជាចុងក្រោយគ្រាន់តែបន្ថែម ខ្ទឹមបំពង ជីស្រស់ និងគ្រឿងទទួលទានផ្សេងៗតាមចំណូលចិត្ត ដើម្បីបង្កើតជាគុយទាវមួយចានដែលមានក្លិនឈ្ងុយ រសជាតិឆ្ងាញ់ពេញលេញ។